ខ្សែការពារ Brandon Williams ថា ម្នាក់នេះជាមិត្តរួមក្រុមល្អបំផុតនៅ United

Detail Top Banner

កីឡាករវ័យក្មេង Brandon Williams របស់ Manchester United និយាយថា Cristiano Ronaldo, Paul Pogba និង Zlatan Ibrahimovic មិនមែនជាមិត្តរួមក្រុមល្អបំផុតដែលគាត់បានលេងជាមួយនោះទេ។Williams វ័យ ២២ ឆ្នាំបានចូលហ្វឹកហាត់នៅ United ក្នុងឆ្នាំ២០០៨ ដោយបង្ហាញខ្លួនជាមួយក្រុមដំបូងក្នុងរយៈពេល ១១ ឆ្នាំក្រោយមក។កំឡុងពេលដែលនៅជាមួយបិសាចក្រហម Williams ធ្លាប់លេងជាមួយកីឡាករកំពូលៗក្នុងពិភពលោក រួមមាន Ronaldo, Ibrahimovic, Pogba, Bruno Fernandes និងថ្មីៗនេះ Casemiro ។

ប៉ុន្តែនៅពេលដែលត្រូវបានចោទសួរអំពីកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ អតីតកីឡាករខ្ចីជើង Norwich បានសារភាពថា វាពិតជាកីឡាករ Juan Mata មែន។និយាយទៅកាន់ Goal Williams បាននិយាយថា “ខ្ញុំប្រហែលជានិយាយថា Juan Mata ពីព្រោះគាត់ជាអ្នកលេងបាល់ទាត់ដ៏ល្អម្នាក់ ។”គាត់​ជា​មនុស្ស​ល្អ​ម្នាក់​នៅ​ក្រៅ​ទីលាន​ផងដែរ គាត់​និយាយ​ជាមួយ​យើង ហើយ​គាត់​ជួយ​យើង”។

គួររំលឹកថ Mata បានចូលរួមជាមួយ United ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ៣៧ លានផោន ហើយបានបន្តចំណាយពេល ៨ ឆ្នាំនៅ Old Trafford ។ក្នុងអំឡុងពេលនោះ Mata បានស៊ុតបញ្ចូលទីបាន ៥១ គ្រាប់និង assist ៤៧ ក្នុងការបង្ហាញខ្លួន ២៨៥ ។ប៉ុន្តែគាត់បានធ្លាក់ចេញពីការពេញចិត្តកាលពីរដូវកាលមុន ហើយបានចាកចេញនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែមិថុនា។ចាប់តាំងពីពេលនោះមក គាត់បានចុះហត្ថលេខាជាមួយក្លឹបយក្សទួរគី Galatasaray លើការផ្ទេរដោយឥតគិតថ្លៃ៕

ប្រភព ៖ The Sun

You might also like