Lionel Messi ភ័យខ្លាចមិនអាចជួយអាហ្សង់ទីនលេងនៅ World Cup

Detail Top Banner

បាល់ទាត់ ៖ ខ្សែប្រយុទ្ធឆ្នើម LIONEL MESSI បង្ហាញការព្រួយបារម្ភអំពីការខកខានការប្រកួត World Cup ឆ្នាំនេះដោយសាររបួស ។ ម្ចាស់​ពាន Ballon d’Or ៧សម័យ​រូប​នេះ ​បាន​បញ្ជាក់​ថា ​ការ​ប្រកួត​នៅ​កាតា​នឹង​ក្លាយ​ជា World Cup ចុង​ក្រោយ​របស់​គេ។

កីឡាកររបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain បានសារភាពថា បន្ទាប់ពីបានឃើញមិត្តរួមក្រុមអាហ្សង់ទីន Paulo Dybala និង Angel Di Maria មានបង្ហារបួស រូបគេក៏បារម្ភថាអាចជាអ្នកបន្ទាប់។ MESSI បានខកខានការប្រកួតពីរលើកចុងក្រោយរបស់ PSG រួមទាំងការប្រកួត Champions League ទល់នឹង Benfica ដោយសារតែរបួសកំភួនជើង បានប្រាប់ DirecTV Sports ថា “របួសគឺជាការព្រួយបារម្ភ។“ការប្រកួត World Cup គឺពិតជាសំខាន់ ហើយវាជិតមកដល់ហើយ បង្ហារបួសតូចតាចអាចបង្ខំអោយខ្ញុំខកខាន។កីឡាករវ័យ៣៥ឆ្នាំបន្តថា “ខ្ញុំសង្ឃឹមថា Di Maria និង Dybala ជាសះស្បើយទាន់ពេល។ ពួកគេ​មាន​ពេល​គ្រប់គ្រាន់​ដើម្បីជាសេះស្បើយ ហើយ​ឈាន​ដល់​ការ​ប្រកួត​ក្នុង​ទម្រង់​លេង​ល្អ»។

គួររំលឹកផងដែលថា កាលពីដើមខែកន្លងទៅ Messi បាននិយាយនៅក្នុងបទសម្ភាសន៍ មួយថា “កាប្រកួតនេះនឹងក្លាយជា World Cup ចុងក្រោយរបស់ខ្ញុំ – ប្រាកដណាស់។ ការសម្រេចចិត្តត្រូវបានធ្វើឡើង” ។ ខណៈដែលពីមុនតារាឆ្នើមរូបនេះធ្លាប់ឈឺចាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៤ នៅពេលដែលការវាយប្រហារម៉ោងបន្ថែមពីកីឡាករ Mario Gotze របស់អាឡឺម៉ង់បានបញ្ចប់ក្តីសុបិន្តរបស់គេក្នុងការប្រកួតបាល់ទាត់ពិភពលោក៕

ប្រភព ៖ The Sun

You might also like