អតីតកីឡាករ Arsenal រំលឹកថា ក្រុមកាំភ្លើងធំចង់ចុះហត្ថលេខាលើកំពុងឡើងជើងរូបនេះ តាំងពីក្មេង

Detail Top Banner

អន្តរជាតិ ៖ លោក Gilles Grimandi អតីតកីឡាកររបស់ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal បានបង្ហើបថា ក្លឹបធ្លាប់ខិតជិតក្នុងការចុះហត្ថលេខាជាមួយ Kylian Mbappe កាលគាត់នៅក្មេង ។

លោក Grimandi បានរំលឹកពីការខិតខំប្រឹងប្រែងរបស់ពួកគេចំពោះ Mbappe កាលពីអាយុ ១៤ ឆ្នាំដែលបានសម្រេចចិត្តចូលរួមជាមួយ Monaco ជំនួសឱ្យការផ្លាស់ប្តូរទៅ North London ។ អតីតកីឡាករបាល់ទាត់ខាងលើ បានប្រាប់ SunSport ថា “ក្លឹបតែងតែចង់បានយុវជនថ្នាលដែលមានសមត្ថភាពយកមកបណ្តុះបណ្តាល ប៉ុន្តែយើងមិនអាចទទួលបានទៅវិញ ។ សម្រាប់ខ្ញុំគឺ Kylian Mbappe។ យើងគ្រាន់តែមិនអាចបញ្ចុះបញ្ចូលគាត់។គាត់បានផុតកុងត្រានៅខែមិថុនា ឆ្នាំ ២០១៣ ហើយយើងបានជួបគាត់នៅខែកុម្ភៈ។ ប្រសិនបើយើងអាចបញ្ចុះបញ្ចូលគាត់ឱ្យចូលរួម គាត់នឹងផ្លាស់ប្តូរក្លឹប – ប៉ុន្តែគាត់បានសម្រេចចិត្តទៅ Monaco ។
គួរអោយដឹងថា Gilles Grimandi មានសញ្ជាតិបារាំងវ័យ ៥២ ឆ្នាំរូប បានលេងឱ្យក្រុមកាំភ្លើងធំរវាងឆ្នាំ ១៩៩៧-២០០២ ដោយបានឈ្នះពានរង្វាន់ Premier League ចំនួនពីរ និង FA Cup ចំនួនពីរ។

ប្រភព ៖ The Sun

You might also like