Karim Benzema បង្ហាញទម្រងស៊ុតយ៉ាងអស្ចារ្យ ជួយ Real Madrid យកឈ្នះ Valladolid នៅ La-Liga កាលពីយប់មិញ

Detail Top Banner

ខ្សែប្រយុទ្ធដ៏មុតស្រួច KARIM BENZEMA រកបានបីគ្រាប់ក្នុងរយៈពេល ៧ នាទី ខណៈដែល Real Madrid បំបាក់ក្រុម Real Valladolid ស្ថិតនៅលេខ២ក្នុងតារាង La-Liga តាមពីក្រោយគូប្រជែង Barcelona ដែលកំពុងស្ថិតនៅកំពូលតារាង។ក្រុមមានមូលដ្ឋាននៅ Los Blancos បានបំបាក់ក្រុម Valladolid ក្នុងលទ្ធផល ៦-០ នៅ Santiago Bernabeu ជាមួយនឹងខ្សែប្រយុទ្ធឆ្នើមដែលឈ្នះ Ballon D’or កាលពីពេលកន្លងទៅ ។

បច្ចុប្បន្ន Benzema បានស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងលីកនៅរដូវកាលនេះ ប៉ុន្តែរូបគេស្ថិតនៅលេខ ២ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ តាមពីក្រោយ Robert Lewandowski របស់ Barcelona ដែលកំពុងនាំមុខ បន្ទាប់ពីស៊ុតបាន ១៧ គ្រាប់។ Real Madrid ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ដែលស្ថិតនៅគម្លាតតាមពី​ក្រោយក្រុមកំពូងតារាង Barcelona ១២​ពិន្ទុ​ ។

Real ប្រហែលជាត្រូវបង្វែរការចាប់អារម្មណ៍ ទៅកាន់ក្របខ័ណ្ឌ Champions League ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយ Chelsea ។ក្រុមទាំងពីរត្រូវជួបប្រកួតគ្នាក្នុងជើងទីមួយនៃការប្រកួតនៅថ្ងៃទី១៣ ខែមេសា ជាមួយនឹងក្រុមអេស្ប៉ាញដែលមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងក្រុម Chelsea ដែលកំពុងតែតស៊ូក្រោមការដឹកនាំរបស់លោក Graham Potter ។ Real Madrid នឹង​សង្ឃឹម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ពួក​គេ​ស្វែង​រក​ការ​បន្ថែម​ពាន Champions League ជា​លើក​ទី ១៥ ចូលទៅក្នុងក្លឹបរបស់ពួកគេ៕

ប្រភព ៖ Thes Sun Football

You might also like