ប្រធានក្លឹប Bayern Munich បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ Choupo-Moting បន្ទាប់ពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League

Detail Top Banner

បាល់ទាត់ ៖ ប្រធានក្លឹប Bayern Munich លោក Oliver Kahn បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅលើទម្រង់លេងរបស់កីឡាករ Eric Maxim Choupo-Moting បន្ទាប់ពីក្រុមធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងការប្រកួតវគ្គ៨ក្រុម ក្រោមស្នាដៃក្រុម Man City កាលពីយប់មិញ ។


ក្នុងជំនួបរវាងក្រុមទាំងពីរកាលពីយប់មិញបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា១ទល់នឹង១ ប៉ុណ្ណោះ ប៉ុន្តែដោយសារក្រុមមានមូលដ្ឋាននៅ Bavarians បានបរាជ័យកាលពីជើងទី១ក្នុងលទ្ធផល៣-០ ដូច្នេះសរុបទាំងពីជើងជាលទ្ធផលគឺក្រុមមេឃខៀវបានយកឈ្នះដោយ ៤-១ ។


ក្រោយបញ្ចប់ការប្រកួត វីរបុរសអាល្លឺម៉ង់ និងជានាយកប្រតិបត្តិរបស់ Bayern លោក Kahn បានសង្ខេបយ៉ាងអំពី សមត្ថភាពរបស់ខ្សែប្រយុទ្ធកាមេរូនដោយនិយាយថា “យើងបានឃើញខ្សែប្រយុទ្ធម្នាក់កាលពីម្សិលមិញ ប៉ុន្តែជាអកុសលគាត់មិនបានលេងឱ្យយើងទេ” ។គាត់បានបន្ថែមថា “មិនមានលេខ ៩ ដូច Lewandowski ច្រើនទេ” ដោយយោងទៅលើខ្សែប្រយុទ្ធចាស់របស់ពួកគេ។ Kahn ក៏ហាក់ដូចជាកំពុងប្រៀបធៀប Choupo-Moting ទៅនឹងម៉ាស៊ីនស៊ុតបញ្ចូលទី Erling Haaland ។
សូមរំលឹកថា អតីតខ្សែប្រយុទ្ធ Stoke City និង PSG កីឡាករ Eric Maxim Choupo-Moting បានស៊ុតបាល់បញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ជាមួយនឹងការព្យាយាមកែងជើងពីចម្ងាយបិទដោយ Ruben Dias មុនពេលពាក់កណ្តាលតង់៕


ប្រភព ៖ The Sun Football

You might also like