Marc Guiu ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់ឱ្យ Barcelona

Detail Top Banner

កីឡាករវ័យ១៧ឆ្នាំ Marc Guiu ចំណាយពេលត្រឹមតែ ២៣ វិនាទី ប៉ុណ្ណោះដើម្បីបង្កើតប្រវត្តិ សាស្ត្រសម្រាប់ក្រុម Barcelona ដោយបានស៊ុតបញ្ចូលទីជួយក្រុមអោយទទួលជ័យជម្នះ ១-០ លើក្រុម Athletic Bilbao ។
Guiu ​ជា​កីឡាករ​បម្រុង​ដែលបានចូលលេងក្នុង​តង់​ទី​២ ដោយរូបគេបានបញ្ចេញ សមត្ថភាពដ៏ ភ្ញាក់ផ្អើលតាមរយៈអូសបាល់យ៉ាងលឿន ដោយការបញ្ជូនបាល់ពីជើង João Félix មុនពេល​ស៊ុត​បញ្ចូល​ទី​​កាត់​មុខ Unai Simón ។

ក្រោយ​បញ្ចប់ការ​ប្រកួតGuiu និយាយថា «ខ្ញុំមិនអាចដកដង្ហើមបានទេ។ ខ្ញុំ​គ្រាន់​តែ​រីករាយ​នឹង​ពេល​នេះ សម្រាប់ជ័យជំនះមួយនេះ ។ “ខ្ញុំបានខិតខំប្រឹងប្រែងពេញមួយរដូវកាល ដើម្បីចាប់ យកឱកាសណាមួយ ប្រសិនបើពួកគេមក។ ពេល​ខ្ញុំ​ឃើញ​អ្នក​ចាំ​ទី​ចេញ​ពី​ខ្សែ​បន្ទាត់​របស់​គាត់ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទាត់»។
សម្រាប់ជ័យជំនះនេះ បានធ្វើអោយ Marc Guiu បានក្លាយជាកីឡាករដែលក្មេងជាងគេ ដែលរកគ្រាប់បាល់បានអោយក្រុម Barcelona នៅក្របខ័ណ្ឌ LaLiga រដូវកាលនេះ ៕

ប្រែសម្រួលពី ៖ CNN Football

ដោយ ៖ គោព្រៃ

You might also like