កីឡាការិនីលើកទម្ងន់ តាន់ ប៉ុច និង សេង បូរិន អះអាងថា ទោះបីខ្ចីបទពិសោធន៍តែការចូលរួមស៊ីហ្គេមនៅវៀតណាម នៅតែមានសង្ឈឹមឈ្នះមេដាយ

Detail Top Banner

កីឡាការិនីលើកទម្ងន់កម្ពុជា តាន់ ប៉ុច និង សេង បូរិន អះអាងថា ការចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកមេដាយជូនកម្ពុជា។

តាន់ប៉ុច និង សេង បូរិន បានលើកឡើងថា ថ្វីដ្បិតវិញ្ញាសាលើកទម្ងន់នេះ កម្ពុជាទើបតែចាប់ផ្តើមហ្វឹកហាត់ ក្រោយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងមានបទពិសោធន៍ខ្ចីជាងគេយ៉ាងណាក្តី តែបច្ចុប្បន្ននេះ យើងកំពុងសម្រុកហ្វឹកហាត់យ៉ាងសកម្មជាមួយគ្រូចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម។

កីឡាការិនីទាំងពីររូបខាងលើ បានប្តេជា្ញថា ការចូលរួមប្រជែងនៅប្រទេសវៀតណាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលពួកនាងចូលរួមលើកដំបូងនេះ សង្ឈឹមថា នឹងដណ្តើមបានមេដាយម្នាក់មួយ១គ្រឿងមកជូនកម្ពុជា។

សូមបញ្ជាក់ថា កីឡាការិនីទាំងពីររូបនេះ តាន់ ប៉ុចប្រកួតមួយវិញ្ញាសាលើកទម្ងន់-55kg រីឯកីឡាការិនី សេង បូរិន ប្រកួតលើពីរវិញ្ញាសា គឺ ស្នេប និងឃ្លីអ៊ីនជើក លើកក្នុងប្រភេទម្ងន់៦០ទៅ៧០kg៕

You might also like