ក្រុមជម្រើសជាតិកូនគោលកម្ពុជាបាត់បង់មេដាយវិញ្ញាសាឯកក្តជនតែនៅមានឱកាសប្រជែងវិញ្ញាសាជាក្រុម

Detail Top Banner

ក្រុមកីឡាករវាយកូនគោលជម្រើសកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើ​កទី៣១ នៅប្រទេសវៀតណាម ការប្រកួតឯកក្តជនមិនទទួលបានមេដាយឡើយ បន្ទាប់ពីប្រកួតប្រជែងអស់រយៈពេល៣ថ្ងៃ ខណៈមេដាយមាស ឯកក្តជន បានទៅកីឡាករប្រទេសម៉ាឡេស៊ី មេដាយប្រាក់បានទៅឥណ្តូនេស៊ី និងមេដាយសំរិទ្ធបានទៅប្រទេសថៃ។

នេះបើយោងតាមការបញ្ជាក់ ពីលោក ម៉ុន សុខជា ប្រតិភូដឹកនាំអត្តពលិក បានបញ្ជាក់ឲ្យដឹង នៅល្ងាចថ្ងៃអាទិត្យទី១៥ ខែ ឧសភា ឆ្នាំ២០២២ ពីប្រទេសវៀតណាម។

ប្រធានប្រតិភូរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតបន្តកម្ពុជានៅតែវិញ្ញាសាប្រកួតជាក្រុមប៉ុណ្ណោះ ដោយហេតុថា កម្ពុជាមានពិន្ទុល្អប្រកួតឯកក្តជន៣នាក់បូកទៅពិន្ទុលើប្រទេសឡាវ។ ដូច្នោះកម្ពុជាស្ថិតនៅក្នុងចំណាត់លេខ៨ទទួលបានសិទ្ធិចូលរួមប្រកួតវិញ្ញសាជាក្រុម ដោយប៉ះជាមួយប្រទេសថៃ ក្នុងនោះសមាសភាពរបស់កម្ពុជាមានកីឡាករ៣រូប គឺ អ៊ឹម រីហ៊ុល សេង វណ្ណសីហា និងពៅ ពេជ្រមេត្តា ។

ប្រធានប្រតិភូខាងលើ បានគូបញ្ជាក់ទៀតថា ទោះបីកម្ពុជាយើងមិនដណ្តើមបានមេដាយវិញ្ញាសាឯកក្តជនយ៉ាងណាក្តី តែក៏ជាជោគមួយដែរ ដោយកម្ពុជាទទួលបានពិន្ទុល្អជាប់លេងបន្តវិញ្ញសាជាក្រុម ដែលជាកំណត់ត្រាថ្មី កម្ពុជាពុំធ្លាប់ទទួលបានពីការចូលរួមស៊ីហ្គេមមុនៗឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅលើកទី៣១នៅប្រទេសវៀតណាម ជម្រើសជាតិកូនគោលកម្ពុជាមិនទទួលបានមេដាយនោះទេ ប៉ុន្តែទទួលបានពិន្ទុល្អ៣រូប ធ្វើឲ្យកម្ពុជាទទួលបានឱកាសទៅប្រជែងដណ្តើមមេដាយវិញ្ញាសាប្រកួតជាក្រុម១វិញ្ញាសាទៀត ដោយមានកីឡាករ៣រូប៕

 

You might also like