ម្ចាស់យានដ្ឋានBMហ្គារ៉ាស់ត្រៀមរថយន្ត៦គ្រឿងចូលរួមប្រណាំងប្រជែងក្នុងកម្មវិធីប្រ ណាំ ងOFFROAD FESTIVAL 2022ដែលគ្រោងរៀបចំនៅចុងខែ មិថុនា

Detail Top Banner

ភ្នំពេញ៖ លោក លន់ បូរ៉ា ម្ចាស់យានដ្ឋានBMហ្គារ៉ាស់ ដែលមានទីតាំង ស្ថិតនៅ សង្កាត់ចោមចៅ ខ​ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានត្រៀមរថយន្ត OFF ROAD ចំនួន៦គ្រឿងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រណាំង OFF ROAD FESTIVAL 2022 ដែលគ្រោងនឹងរៀបចំនៅចុងខែ មិថុនា ឆ្នាំ២​០​២២ នៅលើកំពូលភ្នំគិរីរម្យ ស្ថិតនៅស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។

ម្ចាស់យានដ្ឋានរូបនេះ បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមយានដ្ឋានBMហ្គារ៉ាស់របស់លោកបានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រណាំង OFF ROADដ៏ធំប្រចាំឆ្នាំដែលរៀបចំដោយក្រុមCAMBO 4X4 ។ លោក អះអាងទៀតថា សម្រាប់ក្រុមរបស់លោក ដែលមានរថយន្តចំនួន៦គ្រឿង នឹងធ្វើការប្រកួតលើពីរវិញ្ញាសា គឺវិញ្ញាសាប្រណាំងផ្លូវកម្រិតB និង ផ្លូវកម្រិតAដែលប្រជុំដោយជើងខ្លាំងនៅកម្ពុជានិងប្រទេសថៃ។

លោក បញ្ជាក់ទៀតថា ការចូលរួមលើកទី២នេះ រថយន្តទាំង៦គ្រឿងដែលត្រៀមប្រយុទ្ធ គឺបានត្រៀមរួចរាល់អស់ហើយ ដោយរថយន្ត១គ្រឿងៗបានបំពាក់និងតុបតែងគ្រឿងបច្ចេកទេសតាមស្តង់ដាស្រាបតាមការប្រណាំងលើវិញ្ញាសាផ្លូវនីមួយៗ ក្នុងនោះមានកង់ ត្រើយ និងប្រព័ន្ធការពារសុវត្ថិភាពក្នុងនិងក្រៅរថយន្ត។

ម្ចាស់យានរដ្ឋានខាងលើ បានគូបញ្ជាក់ទៀតថា ដោយយោងលើបទពិសោធន៍ចូលរួមបានមួយលើក និងបទពិសោធន៍ចូលរួមជាក្រុមការងារ CAMBO 4X4ធ្លាប់ចូលរួមប្រកួតនៅប្រទេសថៃកន្លងមក លោកជឿជាក់ថា ការចូលរួមប្រណាំងលើកទី២នេះ ក្រុមយានដ្ឋានBMការ៉ាស់របស់លោកនឹងប្រជែងដណ្តើមបានពានជ័យលាភីបានជាក់ជាមិនខាន។

សម្រាប់កម្មវិធីប្រណាំង OFF ROAD FESTIVAL 2022 ដែលរៀបចំរយៈពេល២ថ្ងៃ នៅលើកំពូលភ្នំគិរីរម្យ យានដ្ឋានBMការ៉ាស់បានត្រៀមរថយន្តOFFROAចំនួន៦គ្រឿង ដោយប្រណាំងលើពីរវិញ្ញាសា ប្រណាំងផ្លូវកម្រិតB និង ផ្លូវកម្រិតA។

សូមបញ្ជាក់ថា កម្មវិធីប្រណាំង OFF ROAD FESTIVAL 2022 ដែលរៀបចំដោយក្រុម CAMBO 4X4 គ្រោងរៀបចំរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥និង២៦ ខែ មិថុនា ឆ្នាំ២០២២ នៅលើកំពូលភ្នំគិរីរម្យ ស្ថិតនៅក្នុងស្រុកភ្នំស្រួចខេត្ត កំពង់ស្ពឺ ដោយការប្រណាំងមានម៉ូតូច្នៃ រថយន្តប្រភេទUTV និងរថយន្ត OFF ROAD៕

You might also like