ក្រុម CAF ផលិតរឿងប្រភេទ Action ព្រោះចង់លើកស្ទួយនឹងបង្ហាញពីតម្លៃនៃក្បាច់គុនបុរាណខ្មែរ

Detail Top Banner

ព្រោះតែចិត្តស្រលាញ់ចង់លើកស្ទួយ នឹងចង់បង្ហាញពីតម្លៃនៃក្បាច់គុនបុរាណខ្មែរ ដែលវីរៈបុរសដូនតាជំនាន់មុនបានបន្សល់ទុក យុវជនមួយក្រុមបានរួមគំនិតគ្នាបង្កើតជាក្រុម CAF ( Cambo Action Film ) ដែលជាក្រុមផលិតខ្សែភាពយន្តប្រភេទ Action ។
លោក ថុន សុភា តំណាងក្រុម CAF បានអោយដឹងថា ថ្មីៗនេះក្រុម CAF បានបញ្ចេញស្នាដៃផលិតរឿងប្រភេទ Action ពីររឿងដែលរឿងទី១មានចំណងជើងថា ( អ្នកនាំសារ) និងរឿងទី២ (អ្នកប្រមាញ់) ។

សម្រាប់រយៈពេលក្នុងការផលិតក្នុងមួយរឿងគឺយើងត្រូវប្រើពេលថតមួយអាទិត្យ និងប្រើពេលហ្វឹកហាត់សមសម្តែងរយៈពេលមួយខែ ។ មូលហេតុដែរយើងផលិតរឿងនេះឡើងមក គឺចង់បង្ហាញពីវីរៈភាពរបស់មេទ័ព ដែរព្យាយាមការពារព្រះគម្ពីរ និងរបស់មានតម្លៃពីពពួកសត្រូវដែរចង់ដណ្តើមនិងឈ្លានពាន ដោយយកមកបង្ហាញ តាមវិស័យភាពយន្តអោយកូនខ្មែរជំនាន់ក្រោយ បានស្គាល់បានដឹងពីភាពអស្ចារ្យនិងតម្លៃរបស់ក្បាច់គុន ក៏ដូចជាលើកស្ទួយនូវវិស័យភាពយន្តនៅក្នុងប្រទេសអោយមានការរីកចម្រើនផងដែរ។ លោកបន្ថែមទៀតថា អ្វីដែរសំខាន់គឺចង់ឃើញភាពយន្តនៅក្នុងស្រុកមានសន្ទុះអ្នកគាំទ្រកាន់តែច្រើន និងអាចមានសមត្ថភាពប្រកួតប្រជែងភាពយន្តទៅទីផ្សារក្រៅប្រទេសបាន។

បើសិនជាមានអ្នកគាំទ្រច្រើន លើភាពយន្តបែបវាយតបនេះ នោះនិងធ្វើអោយអ្នកគាំទ្រយល់កាន់តែច្បាស់ពីក្បាច់គុនរបស់ខ្មែរយើង ដែរមានច្រើនទម្រង់ និងច្រើនសន្ថាន ហើយងាកមកគាំទ្រនូវអ្វីដែរជារបស់ខ្មែរពិតប្រាកដ និងជឿជាក់ថាខ្មែរយើងក៏អាចមានសមត្ថភាពធ្វើរឿងប្រវិត្តសាស្ត្រមួយដ៏អស្ចារ្យដូចជាគេផងដែរ។ ក្នុងនាមតំណាងអោយក្រុម CAF លោកថុន សុភា ក៏បានអំពាវនាវដល់អ្នកស្រលាញ់ក្បាច់គុណខ្មែរ និងចូលចិត្តទស្សនាប្រភេទខ្សែភាពយន្តប្រភេទវាយតបដែលមានធនធានថវិការ សូមជួយគាំទ្រ និងចូលរួមឧបត្ថម ដើម្បីអោយក្រុមរបស់លោកអាចដំណើរការបន្តផលិតរឿង ដែលលើកតម្កើងពីក្បាច់គុនរបស់ដូនតាខ្មែរដែលបានបន្សល់ទុក អោយដំណើរទៅមុខបន្តទៀត ។ លោកក៏បានប្តេជ្ញាថា ប្រសិនណាបើជា អ្នកដែលមានធនធានចូលរួមឧបត្ថម ក្រុមរបស់លោកនិងអាចមានសមត្ថភាពប្រកួតប្រជែងភាពយន្តទៅទីផ្សារក្រៅប្រទេសបាន ។


លោក ថុន សុភា បានបញ្ជាក់អោយដឹងថាក្រុម CAF បានបង្កើតឡើងរយៈពេលពីរឆ្នាំមកហើយ ដោយធ្លាប់ផលិតជារឿងប្រភេទ Action នេះបានប្រហែលជាង១១រឿងដែលមានអ្នកដឹកនាំរឿង២នាក់ គឺលោក ពិន ឡៃស៊ាង ជា Director និងខ្លួនលោកផ្ទាល់ជា Ass Director ៕

You might also like